ឯកឧត្ដម កែវ គង់ ប្រគល់អំណោយរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនប្រធានក្រុមប្រឹក្សា និងអភិបាលនៃគណៈអភិបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ២៥/០៧/២០២១28/07/2021 372 មណ្ឌលគីរី, ឯកឧត្តម កែវ គង់ កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្ដម កែវ គង់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា បានប្រគល់អំណោយរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា -ព្រឹទ្ធសភា និង អធិការកិច្ច ជូនដល់លោក យូរ ចន្ទីរ ប្រធានក្រុមប្រឹក្សា និងលោក ឌឹម នី អភិបាលនៃគណៈអភិបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មានដូចជា ៖ ១. ថវិកា ចំនួន ៣.០០០.០០០រៀល (បីលានរៀលគត់) ២. អាវពេទ្យ ចំនួន ១០០អាវ ៣. ម៉ាស ចំនួន១កេសធំ ៤. ទឹកសុទ្ធ ចំនួន២០កេស ៥. ថ្នាំចិនបុរាណ ចំនួន២០ប្រអប់ ៦. ស្បែកជើង ចំនួន២០គូរ ៧. មីជាតិ ចំនួន១០កេស ៨. អាកុល ចំនួន១កាន= ៣០លីត្រ៕