លោក អុិន សារ៉ន ប្រធានមន្ទីរ ទ.រ.ព.អ ខេត្ត​កំពង់ស្ពឺ ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​ករណី​បណ្ដឹង​ទំនាស់​ដីធ្លី​មួយ​កន្លែង ស្ថិត​នៅ​ស្រុកឧដុង្គ

ខេត្តកំពង់ស្ពឺ, ថ្ងៃចន្ទ ១៤ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារ​មន្ទីរ​ទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ស្ពឺ និងទីចាត់ការអន្តរវិស័យសាលាខេត្ត ដឹកនាំដោយ លោក អុិន សារ៉ន ប្រធានមន្ទីរ បានជួបជាមួយភាគីពាក់ព័ន្ធករណីបណ្ដឹងទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅក្នុងភូមិសារ៉ាម ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។