លោក ឯម រតន: ប្រធានមន្ទីរ ទ.រ.ព.អ ​ខេត្តតាកែវ ចូលរួមអមដំណេីរ​ ឯកឧត្ដម​ កឹម សុខជា ចូលរួមបុណ្យសព លោក យ៉ែម សុខលី

ខេត្តតាកែវ, ថ្ងៃ​អាទិត្យ​ ១៣កេីត​ ខែ​ ភទ្របទ​ ឆ្នាំ​ ឆ្លូវ​ ត្រីស័ក​ ពស​ ២៥៦៥ត្រូវ​នឹងថ្ងៃទី​ ១៩ ខែកញ្ញា ឆ្នាំ ២០២១ លោក ឯម រតន: ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ខេត្តតាកែវ និងមន្រ្តីរាជការ​ បានចូលរួមអមដំណេីរ​ប្រតិភូ​ ដឹកនាំដោយ​ ឯកឧត្ដម​ កឹម សុខជា ទីប្រឹក្សាក្រសួង​ និងជាប្រធាននាយកដ្ឋានរដ្ឋបាល បាននាំយកនូវថវិកាផ្ទាល់របស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចំនួន ៤.៤៤០.០០០៛ ដើម្បីទៅចូលជាបច្ច័យបុណ្យសព លោក យ៉ែម សុខលី ប្រធានការិយាល័យទំនាក់ទំនងជាមួយអាជ្ញាធរ និងផ្សព្វផ្សាយច្បាប់នៃមន្ទីរ ទ.រ.ព.អ ខេត្តតាកែវ ដែលបានទទួលមរណ:ភាព នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដោយរោគគាពាធ ក្នុងជន្មាយុ៥១ឆ្នាំ។