លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំលើ សេចក្តីព្រាងច្បាប់ អធិការកិច្ច តាម​រយៈប្រព័ន្ធ ZOOM

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដឹកនាំ​កិច្ចប្រជុំលើសេចក្តីព្រាងច្បាប់អធិការកិច្ច នាព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំឆ្លូវ ប្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ​២០២១ តាមរយៈ ប្រព័ន្ធ ZOOM ។
ក្នុងកិច្ចប្រជុំនោះ ក៏បានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានទាំង ៣ ប្រធាន​នាយកដ្ឋានពាក់ព័ន្ធ និងក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ និង​លិខិតបទដ្ឋានគតិយុត្តិ​របស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-ព្រឹទ្ធសភា និងអធិការកិច្ចផងដែរ៕