លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសាររំលែកទុក្ខ ក្រុមគ្រួសារ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួង ញ៉ិល ០៥/១១/២០២១06/11/2021 520 សារលិខិតរំលែកទុក្ខ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសាររំលែកទុក្ខក្រុមគ្រសារ របស់ឯកឧត្តមកិត្តនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ទី៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១០៖៣៦នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។ មរណភាពរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា គឺជាការបាត់បង់ឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់ ខិតខំតស៊ូគ្រប់កាលៈទេសៈ ក្នុងសកម្មភាពចូលរួមចំណែក បម្រើជាតិ មាតុភូមិ និងប្រជាជន ពិសេសបានរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័ននីតិប្បញ្ញត្តិ ក្នុងការកសាងព្រះរាជាណាចក្រកម្ពុជាជានីតិរដ្ឋ។ លោកជំទាវ ព្រមទាំងមន្ត្រីរាជការ នៃក្រសួងទំនាក់ទំនងជារដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា សូមឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតក្លាយជាបការៈដទៃឡើយ៕