លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែង​អំណរគុណ​សប្បុរសជន ដែល​បាន​រួមចំណែក​ការងារ​មនុស្សធម៌ នៅខេត្តស្វាយរៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអំណោយសប្បុរសធម៌ពី ឯកឧត្តម ប្រាក់ ឧត្តមសម្បត្តិ អនុរដ្ឋលេខាធិការ នាព្រឹក ថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ។​
លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយ​រាជរដ្ឋាភិបាល ជាពិសេសជួយដល់ការងារមនុស្សធម៌ក្នុងខេត្តស្វាយរៀង ក្នុងដំណាក់កាល​ដែលយើងទាំងអស់គ្នា​បាននឹងកំពុង​ប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩ ទាំងអស់គ្នា ។
អំណោយដែល​ទទួលបាននាថ្ងៃនេះ រួមមាន ៖ អង្ករ ២តោន ទឹកត្រី ១៥យួរ និងទឹកស៊ីអ៊ីវ ១៥យួរ និងត្រីខកំប៉ុង ២កេសធំ ៕