លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញ​ផ្សព្វផ្សាយ លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​វិសាមញ្ញរបស់គណបក្សប្រជជនកម្ពុជា ជូន​ដល់​សមាជិក សមាជិការបក្សក្រសួង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណបក្សប្រជាជនកម្ពុជាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការិច្ច និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ លទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល​វិសាមញ្ញរបស់គណបក្សប្រជជនកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៦-១៧ ខែកក្កដា ឆ្នាំ២០២២ ជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិការ គ្រប់សាខាបក្សទាំងអស់ចំណុះក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលមាន​សមាសភាព​ចូលរួម​ប្រមាណជាង ១៦០នាក់ នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ៕