លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញ​ជា​អធិបតីក្នុងពិធីក្រុងពលី និងបួងសួង ដល់​ផ្ទាំង​ចម្លាក់​រូប​ព្រះលោកេស្វរៈ ដើម្បីដង្ហែទៅកាន់ប្រាសាទបន្ទាយឆ្មារ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន​អញ្ជើញ​ជាអធិបតីក្នុងពិធីក្រុងពលី និងបួងសួង ដល់បរិវេណផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈ ក្នុងសារមន្ទីរជាតិ ដែលនឹង​ដង្ហែទៅ​កាន់​ប្រាសាទបន្ទាយឆ្មារ នាព្រឹកថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។
សូមរំលឹកផងដែរថារ ផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈនេះត្រូវបានជនខិលខូចលួចគាត់ពីប្រាសាទ​បន្ទាយឆ្មា​យកទៅលក់នៅ​បរទេស​នៅ​ក្នុង​សម័យសង្គ្រាម។ ប៉ុន្តែដោយមានយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឹបានយកផ្ទាំងចម្លាក់​រូបព្រះលោកេស្វរៈនេះ​ត្រលប់​មកវិញ ដោយរក្សាទុកនៅក្នុងសារមន្ទីរជាតិ ចន្លោះឆ្នាំ ១៩៩៨-១៩៩៩ ។
បច្ចុប្បន្ននេះដោយមានការគាំទ្រពី ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និង លោកជំទាវឧកញ៉ា អគ្គមហា​ឧបាសិកា​ពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ ជាស្ថាបនិកជួសជុលប្រាសាទបន្ទាយឆ្មា និងលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសហការី និងញាតិមិត្តជិតឆ្ងាយ បានមូលមតិគ្នាជាឯកច្ឆ ប្រារព្ធនូវកម្មវិធីបុណ្យ ដង្ហែរផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈ ពីសារមនី្ទរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃស្អែកនេះ ដើម្បីបំពេញបន្ថែមនៅចន្លោះដែលបានបាត់នៅ​ប្រាសាទបន្ទាយឆ្មា ។ ម៉្យាងទៀតក៏ជាផ្នែក​មួយក្នុងការលើកស្ទួយ​វិស័យវប្បធម៌ សាសនា ទេសចរណ៍ និងសោភ័ណ្ឌភាព របស់ខេត្តបន្ទាយមានជ័យបន្ថែមមួយកម្រិតទៀត ៕