វិទ្យាស្ថានជាតិអធិការកិច្ច បើក​កិច្ចប្រជុំ​តាមដាន​វឌ្ឍនភាព​​ការងារ​ប្រចាំខែកក្កដា និង​លើក​ទិសដៅ​ការងារ​ខែសីហា

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែ សីហា ឆ្នាំ២០២២ វិទ្យាស្ថានជាតិអធិការកិច្ច បានបើកកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា របស់វិទ្យាស្ថានជាតិអធិការកិច្ច។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្ដមបណ្ឌិត សោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិអធិការកិច្ច និងដោយមានការចូលរួមពីនាយករង នាយិការង និងមន្រី្ដក្រោមឱវាទ។