ប្រជុំសំណេះសំណាល និងពិភាក្សាការងារ ត្រៀមបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: អធិការកិច្ចបឋម ជំនាន់៤ ០៨/០៨/២០២២ 634 វិទ្យាស្ថានជាតិអធិការកិច្ច រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ វិទ្យាស្ថានជាតិអធិការកិច្ច បានរៀបចំកិច្ចប្រជុំសំណេះសំណាល និងពិភាក្សាការងារត្រៀមបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:អធិការកិច្ចបឋម ជំនាន់៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ខាងមុខ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម លីវ សុភក្ត្រា អនុរដ្ឋលេខាធិការ ជួយលោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លើការងារវិទ្យាស្ថានជាតិអធិការកិច្ច និងដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃវិទ្យាស្ថានជាច្រើនរូប។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អនុរដ្ឋលេខាធិការ បានឧបត្ថម្ភសៀវភៅអានជា ខេមរភាសា និងបរទេសចំនួនសរុប ២១១ក្បាល កុំព្យូទ័រលើតុ (Desktop) ១គ្រឿង និងសម្ភារមួយចំនួនទៀត។ ទន្ទឹមនោះ ឯកឧត្តម បានអំពាវនាវដល់មន្ត្រីរាជការនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទាំងអស់ចូលរួមអាន និងធ្វើការសិក្សាស្រាវជ្រាវនៅបណ្ណាល័យនៃវិទ្យាស្ថានជាតិអធិការកិច្ចនៅរៀងរាល់ម៉ោងធ្វើការ៕