កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការ នៃនាយកដ្ឋានអធិការកិច្ចទី១ ជាលើកដំបូង ក្នុងអាណត្តិទី៧ ០៦/០៩/២០២៣07/09/2023 78 កិច្ចប្រជុំ, លោកជំទាវ វង់ មយូរា, ឯកឧត្តម ហេង ចាន់ឌី ទីស្តីការក្រសួង, ព្រឹកថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ វង់ មយូរា រដ្ឋលេខាធិការ និងឯកឧត្តម ហេង ចាន់ឌី រដ្ឋលេខាធិការ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការ នៃនាយកដ្ឋានអធិការកិច្ចទី១ ជាលើកដំបូង ក្នុងអាណត្តិទី៧ ដើម្បីពង្រឹងប្រសិទ្ធភាព និងរបៀបរបបការងាររបស់នាយកដ្ឋាន សំដៅរួមចំណែកសម្រេចឱ្យបានជោគជ័យការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។