កិច្ចប្រជុំផ្សព្វផ្សាយពីសេចក្តីសម្រេច ស្តីពីការបែងចែកតួនាទីភារកិច្ច និងរបៀបរបបការងាររបស់ថ្នាក់ដឹកនាំ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជូនថ្នាក់ដឹកនាំនិងមន្រ្តីរាជការ នៃនាយកដ្ឋានអធិការកិច្ចទី២ ០៧/០៩/២០២៣07/09/2023 1416 កិច្ចប្រជុំ, ឯកឧត្ដម ឈួរ រស្មីឫទ្ធិ, ឯកឧត្តម ណុប ចាន់ណារិន្ទ, ឯកឧត្តម យី ម៉ៅ, ឯកឧត្តម អួន មេងឈាន់ ទីស្តីការក្រសួង, ថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២:៣០នាទី ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ ឯកឧត្តម ឈួរ រស្មីប្ញទ្ធិ រដ្ឋលេខាធិការ ឯកឧត្តម យី ម៉ៅ អនុរដ្ឋលេខាធិការ និងឯកឧត្តម អួន ម៉េងឈាន់ ប្រតិរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីសេចក្តីសម្រេចលេខ ០០២/២៣ ទ.រ.ព.អ សសរ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការបែងចែកតួនាទីភារកិច្ច និងរបៀបរបបការងាររបស់ថ្នាក់ដឹកនាំ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជូនថ្នាក់ដឹកនាំនិងមន្រ្តីរាជការ នៃនាយកដ្ឋានអធិការកិច្ចទី២ និងដើម្បីពង្រឹងប្រសិទ្ធភាព និងរបៀបរបបការងាររបស់នាយកដ្ឋាន សំដៅរួមចំណែកសម្រេចឱ្យបានជោគជ័យការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។