ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អញ្ជើញចូលរួមអបអរសាទរពិធីបុណ្យខួបលើកទី១០០ នៃថ្ងៃប្រកាសបង្កើតសាធារណរដ្ឋទួរគី ៣០/១០/២០២៣02/11/2023 34 ទំនាក់ទំនងអន្តរជាតិ ថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមអបអរសាទរពិធីបុណ្យខួបលើកទី១០០ នៃថ្ងៃប្រកាសបង្កើតសាធារណរដ្ឋទួរគី ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ អ៊ុលគុល កូចាអែហ្វែ (Ülkü Kocaefe ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋទួរគីប្រចាំនៅកម្ពុជា នៅសណ្ឋាគារ Rose Wood រាជធានីភ្នំពេញ៕