ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអនុញ្ញាតឱ្យក្រុមការងារព័ត៌មាន និងបណ្តាញសង្គមរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ដឹកនាំដោយឯកឧត្តម គួច វែងស្រ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួង ០២/១១/២០២៣ 508 បណ្តាញសង្គម ល្ងាចថ្ងៃព្រហស្បត្តិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអនុញ្ញាតឱ្យក្រុមការងារព័ត៌មាន និងបណ្តាញសង្គមរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ដឹកនាំដោយ ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារព័ត៌មាន និងបណ្តាញសង្គមរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារព័ត៌មាន និងបណ្តាញសង្គម ជាពិសេសក្នុងគោលបំណងសហការក្នុងការផ្តល់ព័ត៌មាន និងឆ្លើយតបរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងក្រសួង ស្ថាប័ន នៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី៕