កិច្ចប្រជុំបូកសរុបការងារប្រចាំខែតុលា និងលើកទិសដៅការងារសម្រាប់ខែវិច្ឆិការបស់នាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ

កិច្ចប្រជុំបូកសរុបការងារប្រចាំខែតុលា និងលើកទិសដៅការងារសម្រាប់ខែវិច្ឆិការបស់នាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ ដឹកនាំដោយ ឯកឧត្តម ស៊ឹម ស៊ូយុង រដ្ឋលេខាធិការ និងឯកឧត្តម ហេង លឹមទ្រី រដ្ឋលេខាធិការ
ព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ០២៣ ឯកឧត្តម ស៊ឹម ស៊ូយុង រដ្ឋលេខាធិការ និងឯកឧត្តម ហេង លឹមទ្រី រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែតុលា និងលើកទិសដៅការងារសម្រាប់ខែវិច្ឆិការបស់នាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ ទីស្តីការក្រសួងអធិការកិច្ច។