ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងអធិការកិច្ច សម្ភោធស្លាកថ្មីទីស្តីការក្រសួងអធិការកិច្ច ចំថ្ងៃទី៩ វិច្ឆិកា ២០២៣ ទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៧០

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆកា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បានអញ្ជើញចូលរួម បើកសម្ភោធស្លាកសញ្ញាសម្គាល់ថ្មី ដែលត្រូវប្តូរឈ្មោះពី “ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ” មកជា “ក្រសួងអធិការកិច្ច” វិញចំថ្ងៃទី៩ វិច្ឆិកា ២០២៣ ទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៧០។
សូមរំលឹកថា យោងតាមព្រះរាជក្រម ដែលព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣កន្លងទៅ បានប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ចដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នាសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៤ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ ក្នុងសេចក្តីសម្រេច លេខ ២២៥/០០៧/២០២៣ កបធ.ច ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ហើយដែលមានសេចក្តីទាំងស្រុងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍ-មូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងសង្គមឌីជីថលជាដើម៕